(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនឹងក្រុមការងារ បានជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាកង្វះខាតទឹកប្រើប្រាស់ ក្នុងរដូវប្រាំងនេះ។