(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី មកកាន់កម្ពុជា បានបញ្ជាក់ថា កម្ពុជា-ក្រូអាស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌។
ក្រូអាស៊ីបានប្តេជ្ញាចិត្តជួយគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុង ការសម្រេចឱ្យបាននូវប្រទេសមួយដែលគ្មានមិនត្រឹមឆ្នាំ២០៣៥ ទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយផ្លែផ្កា និងការរឹតចំណងមេត្រីភាពរវាងប្រទេសទាំងពីរ ក៏ជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងក្រូអាស៊ីផងដែរ។
កម្ពុជា-ក្រូអាស៊ី បានពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ កសិ-ឧស្សាហកម្ម ការដឹកជញ្ជូននិងភស្ដុភារកម្ម អប់រំ ទេសចរណ៍ ការបោសសម្អាតមីន និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ភាគីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ និងយន្តការកិច្ចប្រជុំទ្វេភាគីជាប្រចាំ រួមមានកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ។
អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរ បានទទួលស្គាល់អំពីសារៈ សំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ផលិតកម្មឱសថ បច្ចេកវិទ្យា ថាមពល ការដឹកជញ្ជូន និង ភស្តុភារកម្ម និងទេសចរណ៍។
ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង ធុរកិច្ច និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការ វិនិយោគរវាងកម្ពុជា និងក្រូអាស៊ី។
ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធនឹងគ្នា ភាគីទាំងពីរ បានផ្តល់សារៈសំខាន់ចំពោះតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការ អភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។
ដោយទទួលស្គាល់អំពីការរួមចំណែក និងបទពិសោធន៍ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនសកលរបស់កម្ពុជា ក៏ដូចជាក្រូអាស៊ី ភាគីទាំងពីរបានឯកភាពគ្នាស្វែងរកឱកាសក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងការបោសសម្អាតមីន។ ក្រូអាស៊ីបានប្តេជ្ញាចិត្តជួយគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុង ការសម្រេចឱ្យបាននូវប្រទេសមួយដែលគ្មានមិនត្រឹមឆ្នាំ២០៣៥៕









