ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សា ព្រមទាំងផ្តល់ទិសដៅដោះស្រាយលើករណីបណ្តឹង និងសំណូមពរ ដែលក្រសួងអធិការកិច្ចបានទទួលពីប្រជាពលរដ្ឋ ដើម្បីធានាបាននូវភាពយុត្តិធម៌ តម្លាភាព និងប្រសិទ្ធភាពស្របតាមនីតិវិធីច្បាប់ជាធរមានជូនភាគីពាក់ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ តម្រង់ទិស និងណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ឱ្យបន្តយកចិត្តទុកដាក់លើការស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម និងសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួល និងពន្លឿនចំណាត់ការដោះស្រាយលើករណីបណ្ដឹងជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព យុត្តិធម៌ ភាពឆាប់រហ័ស និងអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគិតយុត្តជាធរមាន។










