នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការនានាចំណុះសាលាខេត្ត ដែលប្រព្រឹត្តិទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។
របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨
២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែ តុលា និងទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត
៣. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៦
៤. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៦
៥. ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលខេត្ត
៦. ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត
៧. សេចក្តីផ្សេងៗ



















































