នារសៀលថ្ងៃ១រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃច័ន្ទទី០៤ ខែធ្នូ គ.ស២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចាន្នី បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី សម្ពោធដាក់អោយប្រើប្រាស់ អាគារទីបញ្ជាការកងអន្តរាគមន៍ចល័ត៩៩៩ ចំណុះបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ។
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារទីបញ្ជាការកងអន្តរាគមន៍ចល័ត៩៩៩
