ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក ង នៅខេត្តតាកែវ


នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តតាកែវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូក ងនិងទេសចរណ៍នៅខេត្តតាកែវ ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាពក្រោមម្លប់សុខសន្តិភាព។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្តថ្នាក់ដឹកនាំ ជាអនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញ ខេត្ត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕