នៅរសៀលថ្ងៃចន្ទ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម រិន វីវៈ ទីប្រក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបខេត្តស្វាយរៀង ឆ្នាំ២០២៥។
ពីធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីតំណាងក្រុង ស្រុកទាំង៨ លោកនាយកទីចាត់ការអន្តរវិស័យ និងលោកនាយកទីចាត់ការផែនការនិងវិនិយោគខេត្ត ព្រមទាំងមន្ត្រីជំនាញ នៃមន្ទីរផែនការខេត្តស្វាយរៀង នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។




















l









