ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេច មហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានជាតិស្ថិតិ បានអញ្ចើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញពាក់ពន្ធ័ផងដែរ ស្ថិតនៅសាលប្រជុំខេត្តបាត់ដំបង។


