ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ជាមួយបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជើងវត្ត ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ក្នុងវត្តពោធិរង្សី ស្ថិតនៅឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ ស៊ាន ឈុនហេង និងសហការី រួមជាមួយបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋជើងវត្ត ប្រមូលបានបច្ច័យចំនួន ៣០,០០០,០០០រៀល ដើម្បីចូលរួមចូលបុណ្យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តបន្ថែមទៀត៕






























