សម្ដេចមហារដ្ឋសភា ឃួន សុដារី ទទួលជួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចាហប្រតិបត្តិការរវាងប្រទេសទាំងពីរ


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន (Japan) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ទំនាក់ទំនងកម្ពុជា និងជប៉ុនមានរយៈពេល ៧៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៥៣ ហើយបានវិវត្តន៍ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣។

ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងគាំទ្រយុទ្ធសាស្ត្រ FOIP របស់ជប៉ុន។ ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ២,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ និងទុនវិនិយោគសរុប ២,៩ពាន់លានដុល្លារអាមេរិក។

កន្លងទៅជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ១៧,០០០នាក់ និងទទួលយកពលករខ្មែរជិត ៧ម៉ឺននាក់។ ជប៉ុនក៏បានផ្តល់ជំនួយវ៉ាក់សាំង និងហិរញ្ញវត្ថុក្នុងអំឡុងពេលកូវីដ-១៩ ផងដែរ។

ដោយឡែកចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

ទំនាក់ទំនងនេះគ្របដណ្តប់លើវិស័យជាច្រើនដូចជា សន្តិភាព ការអភិវឌ្ឍ ការដោះមីន ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕