លោកជំទាវ មិថុនា ភូថង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ ជាងដែលកំពុងសាងសង់អាគារស្នាក់នៅ របស់គ្រូបង្រៀន


ថ្ងៃពុធ ៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ ជាងដែលកំពុងសាងសង់អាគារស្នាក់នៅ របស់គ្រូបង្រៀន និងអាគារសិក្សា ដែលជាអំណោយ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។