ឯកឧត្តម​អភិបាលខេត្តស្វាយរៀងដឹកនាំប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធសពឧបាសក សួស ថន នៅក្រុងបាវិត


នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជើញដឹកនាំប្រតិភូខេត្តរួមមាន​ លោកអភិបាលរងខេត្ត​ លោក​ លោកស្រី​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​/អង្គភាពនានាក្នុងខេត្ត​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សួស ថន ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ ស្ថិតនៅគេហដ្ឋាន​ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត​។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ​ ឯកឧត្តមអភិបាល​ខេត្ត​ និងគណៈប្រតិភូទាំងអស់បានសម្តែងនូវការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព​ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក សួស ថន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕