នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានាព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ និងឯកឧត្តម តូ ឡឹម ប្រមុខរដ្ឋវៀតណាម បានជួបពិសាអាហារពេលព្រឹក និងពិភាក្សាការងាររួមគ្នា ក្នុងឱកាសដែលប្រមុខរដ្ឋឡាវ និងវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។
សូមបញ្ជាក់ ជំនួបពិសាអាហារការងារត្រីភាគី រវាងមេដឹកនាំកម្ពុជា ឡាវ និងវៀតណាម បានក្លាយទៅជាប្រពៃណីនៃប្រទេសមានព្រំដែនជាប់គ្នាទាំង៣។ រាល់កម្មវិធីទាំងឡាយ ដែលមេដឹកនាំប្រទេសទាំង៣ អញ្ជើញចូលរួមរួមគ្នា គឺតែងតែមានជំនួបដាច់ដោយឡែកបែបនេះ។
ជំនួបនេះ ធ្វើឡើងដើម្បីរឹតចំណងមេត្រី និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងប្រទេសទាំង៣ ជាពិសេសពង្រឹងជំនឿ និងទំនុកចិត្តរវាងគ្នា៕





























