សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ប្រធានសភាសហព័ន្ធ វ៉ាល់ឡូនី-ព្រុចសែល ចូលជួបពិភាក្សាការងារ


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនលោក Benoît DISPA ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជំនួបដ៏មានសារៈសំខាន់នេះ បានធ្វើឡើងក្នុងឱកាសដែលលោក Benoît DISPA អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា៕