ឯកឧត្តម យន្ត មីន អញ្ជើញចុះពិនិត្យទីតាំងផ្ទៃដីស្រែមួយចំនួនត្រូវបាន ទឹកប្រៃហូរចូល


ព្រឹកថ្ងៃពុធ ទី៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧
ក្រោយពីទទួលដំណឹងថា ផ្ទៃដីស្រែមួយចំនួនត្រូវបាន ទឹកប្រៃបានហូរចូលស្រែមិនទាន់ច្រូតកាត់ ដោយសារតែទឹកសមុទ្រជោរខ្លាំង តាមតំបន់ដែលប្រពន្ធ័ទំនប់ការពារទឹកប្រៃទាបត្រង់ចំនុចកូនកុកប្រមាណជាជិត២០០ម៉ែត្រស្ថិតក្នុងប៉ុលឌែ២ក្នុងឃុំអូឧកញ្ញ៉ាហេងស្រុកព្រៃនប់ប៉ុន្តែមិនទាន់មានផលបះពាល់ធ្ងន់ធរនោះទេ ភ្លាមៗនោះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងដោយផ្ទាល់ ស្ថិតក្នុងពេលនេះដែល រដ្ឋបាលខេត្តស្រុកនិងមន្ត្រីជំនាញ រួមមានធន់ធានទឹក និងកសិកម្មជាដើមបានចុះទៅកាន់តំបន់ទំនប់ខាងលើដើម្បីតាមដានពិនិត្យស្ថានភាពនេះជាប្រចាំ នាឱកាសនោះក៏បានដោះស្រាយបញ្ហាបន្ទាន់ដោយបានចាក់ដីទប់ជួយបង្ការទប់ស្កាត់ពេល ទឹកជោរខ្លាំង កុំអោយហូរហៀលើខ្នងទំនប់បន្ថែមចូលទៅក្នុងស្រែស្របពេលដែលស្រូវកំពុងជិតទទួលផល។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានឈានចូលសាកសួរសុខទុក្ខបង ប្អូន ដែលរស់នៅតំបន់ជិតនោះ រួមទាំងបានជួយទិញនូវនំបញ្ចុកបងប្អូន ប្រជាពលរដ្ឋនៅទីនោះផងដែរ។
គួរបញ្ជាក់ផងដែរថាទំនប់ប៉ុលឌែមានប្រវែងជិត៩០គីឡូម៉ែត្រគ្របដណ្តប់កាពារដីស្រែជិត១០៥០០ហិតាឆ្លងកាត់១១ឃុំក្នុងក្នុងចំណោម១៥ឃុំក្នុង ស្រុកព្រៃនប់ ក្នុងនោះមានទ្វាទឹកជិត៤០។
ចំណែកបញ្ហាទឹកសមុទ្រជោរនាពេលនេះស្ថានភាពធម្មជាតិតាមរដូវកាលធម្មតា មិនមែនជាបាតុភូតអ្វីឡើយ ។