សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រលប់មកមាតុប្រទេសវិញ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។