សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធអគារសិក្សាចំនួន ០២ខ្នង



រសៀលថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងរសៀល ថ្ងៃទី០៩ ខែធ្នូ គ.ស ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធអគារសិក្សាចំនួន ០២ខ្នង ដែលមាន១០បន្ទប់ នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ខ្នាចរមាស នៃឃុំខ្នាចរមាស និងអនុវិទ្យាល័យឃ្លាំងមាស នៅឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះក ។