ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាលជាមួយនឹងស្ត្រីដែលទើបសម្រាលកូនមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋចាស់ជរានៅស្រុកកៀនស្វាយ


នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ គ ស ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងស្ត្រីដែលទើបសម្រាលកូនមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋចាស់ជរាសរុបចំនួន៣០នាក់ នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីបានបញ្ជាក់ថា ថ្ងៃ០២ ធ្នូ និងថ្ងៃ០៧ មករា គឺស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏រឹងមាំក្នុងការបង្កើតសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល ជាពិសេសបានសង្គ្រោះគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជូនប្រជាពលរដ្ឋឲ្យរស់រៀនមានជីវិត និងរស់នៅដោយសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចកាលពីអតីតកាល។
​ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានចែកជូនអំណោយដល់អ្នកឆ្លងទន្លេរដែលមានជីវភាពក្រីក្រចំនួន១៥នាក់ និងចាស់ជរាចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានភួយ០១ សារុង០១ អង្គ២៥គីឡូក្រាម ទឹកស៊ីអីវ០១យួរ ទឹកត្រី០១យួរ ប៊ីចេងកន្លះគីឡូក្រាម និងអំបិល០១គីឡូក្រាម​ ដែរមកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតនប់២ ភូមិព្រែកដូង និងភូមិព្រែកដូង២ នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។