ឯកឧត្តម ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជា ពលរដ្ឋនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ចំការដូង


មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ចំការដូង ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ថ្ងៃសៅរ៍ ០៦ រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត កែប បានមានប្រសាសន៍ថ្លែង អំណរគុណដល់សម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា ដែលថ្ងៃនេះមានការចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកា និងគ្រូ ពេទ្យស្ម័គ្រចិត្តជំនាញរបស់ខ្លួន សរុប ប្រមាណ ៣៣៣ នាក់ ដើម្បីសម្របសម្រួល និងពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាកាយវិការមនុស្សធម៌មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកលើកកំពស់សុខមាលភាពប្រ ជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយក រដ្ឋមន្ត្រី ជាប្រមុខ បានខិតខំគ្រប់បែបយ៉ាង ក្នុងការស្វែងរកសុខសន្តិភាព និងការលើកកំពស់កំរិតជីវភាពប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន និងបងប្អូនកម្មករកម្មការនី ។ ក្នុងនោះសុខមាលភាពរបស់ប្រជាជន ក៏ត្រូវបាន យកចិត្តទុកដាក់គ្រប់ផ្នែក ។ ជាក់ស្តែងនាថ្ងៃនេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ថ្វីត្បិតតែជា អង្គការក្រៅរដ្ឋាភិបាល មួយ តែបានដឹកនាំដោយបុត្របង្កើតរបស់សម្តេច គឺ ឯកឧត្តម ហ៊ុន ម៉ានី ដែលធ្វើសកម្មភាព មនុស្សធម៌មិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ រឺសាសនាអ្វីឡើយ គឺបង្ខិតសេវា ព្យាបាលរោគនៅជិតខ្នងផ្ទះប្រជាពលរដ្ឋតែម្តង ។ បើគិតពីការបង្កើតសម្ព័ន្ធគ្រូពេទ្យនេះឡើង កាលពីឆ្នាំ ២០១៤ គឺបានចុះពិនិត្យព្យាបាលដល់មូលដ្ឋានប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុងនានា បានចំនួន ៤៧ លើក ដោយពិនិត្យ និងព្យាបាល បាន ១០៨.៨០៦ នាក់ ។
បើតាមបទបង្ហាញរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបាន លើកឡើងពីនីតិវិធី នៃការចូលពិនិត្យ និងព្យាបាលជំងឺ បានណែនាំថា៖ប្រភេទជម្ងឺ ដែលត្រូវពិនិត្យរួមមាន៖ជំងឺទូទៅ-ជំងឺមនុស្សចាស់-ជំងឹេកុមារ-ជំងឺ ភ្នែក-ជំងឺផ្លូវចិត្ត -ជំងឺវះកាត់ និង រោគសន្លាក់ -ពិនិត្យ-អេកូសាស្ត្រ-អប់រំសុខភាព សាធារណៈ-ពិនិត្យបឋម និងវាស់សម្ពាធឈាម-ពិនិត្យតម្រងនោម-ជំងឺបេះដូង និងសរសៃ ឈាម-ជំងឺត្រចៀក ច្រមុះ បំពង់ក-ជម្ងឺសើរ ស្បែក និងកាមរោគ-ជំងឺមាត់ធ្មេញ-រោគស្ត្រី និងពិនិត្យផ្ទៃពោះ-មន្ទីរពិសោធន៍ចល័ត- ផ្នែកថ្នាំបង្ការ -និងសេវាឱសថនិងបរិក្ខា ។