ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់មហាកុដ្ឋ ព្រះពុទ្ធរូប និងសមិទ្ធផលនានា នៅវត្តបទុមព្រឹក្ស (ហៅវត្តជើងច្រង់)
នៅភូមិជើងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ គ.ស២០១៧។ ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកបច្ច័យចំនួន៥,០០០ដុល្លាសហរដ្ឋអាមេរិក ប្រគេនដល់ព្រះសង្ឃសម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត ជូនសាលាស្រុកក្រូចឆ្មារ ថវិកា១លានរៀល សាលាឃុំទួលស្នួល ៥០ម៉ឺនរៀល យាយជី តាជី ចំនួន៥០នាក់ ម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា១ម៉ឺនរៀល គ្រូពេទ្យចំនួន៤នាក់ ម្នាក់ៗ សារុង១ ថវិកាចំនួន១២៥,០០០រៀល លោកគ្រូ-អ្នកគ្រូ ចំនួន៧០នាក់ ម្នាក់ៗទទួលបានសារុង១ និងសីស្សានុសិស្សចំនួន៦០នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា៥ពាន់រៀល។
អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់មហាកុដ្ឋ ព្រះពុទ្ធរូប និងសមិទ្ធផលនានា នៅវត្តបទុមព្រឹក្ស
