អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់មហាកុដ្ឋ ព្រះពុទ្ធរូប និងសមិទ្ធផលនានា នៅវត្តបទុមព្រឹក្ស


ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់មហាកុដ្ឋ​ ព្រះពុទ្ធរូប និងសមិទ្ធផលនានា នៅវត្តបទុមព្រឹក្ស​ (ហៅវត្តជើងច្រង់)
នៅភូមិជើងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃអាទិត្យ​ ៧រោច​ ខែមិគសិរ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១០​ ខែធ្នូ​ គ.ស២០១៧​។​ ក្នុងឱកាសនេះដែរ​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ក៏បាននាំយកបច្ច័យចំនួន៥,០០០ដុល្លាសហរដ្ឋអាមេរិក​ ប្រគេនដល់ព្រះសង្ឃសម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត​ ជូនសាលាស្រុកក្រូចឆ្មារ​ ថវិកា១លានរៀល​ សាលាឃុំទួលស្នួល​ ៥០ម៉ឺនរៀល​ យាយជី​ តាជី​ ចំនួន៥០នាក់​ ម្នាក់ៗ​ ក្រណាត់ស​ ១ដុំ​ ថវិកា១ម៉ឺនរៀល​ គ្រូពេទ្យចំនួន៤នាក់​ ម្នាក់ៗ​ សារុង១​ ថវិកាចំនួន១២៥,០០០រៀល​ លោកគ្រូ-អ្នកគ្រូ​ ចំនួន៧០នាក់​ ម្នាក់ៗទទួលបានសារុង១​ និងសីស្សានុសិស្សចំនួន៦០នាក់​ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល​ ប៊ិច២ដើម​ និងថវិកា៥ពាន់រៀល។