ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ បានអញ្ជើញចែកកង់អោយកុមារក្រីក្រនៅឃុំកែវផុស


ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ បានអញ្ជើញចែកកង់អោយកុមារក្រីក្រនៅតាមទីជនបទដាច់ស្រយាល ឃុំកែវផុស និងឃុំជើងគោ ចំនួន២៤កង់ លោកតុល លនបានជួយជាប្រាក់ចំនួន 600$ កង់មួយគ្រឿងតម្លៃ43$ លើសពីនេះឯកឧត្តម ជាអ្នកចំណាយបន្ថែមទាំងថ្លៃដឹកជញ្ជូនផង ។
ឯកឧត្តម មានគំរោងទិញកង់ចំនួន ១០០គ្រឿងយកមកចែកអោយកុមារា កុមារីក្រីក្រនៅទីជនបទបន្ថែមទៀត នៅពេលនេះលោកយឹម សែជួយកង់10×43$=430$. លោកវណ្ណ ហែមជួយកង់10×43$=430$ លោកសុខ សុខាជួយកង់10×43$=430$ សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជន ទាំងអស់ដែលបានចូលរួម និងសប្បុរសជនដែលត្រៀមនិងចូលរួមចំណែកសប្បុរសធម៍នេះ ។