ឯកឧត្តមកែវ ពៅ ផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និង ការប្រពឹត្តទៅរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈយោងប្រកាសលេខ៤០៨សក.ប្រករបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំផ្សព្វផ្សាយក្រោមអធិបតីភាពឯកឧត្តមកែវ ពៅ ទីប្រឹក្សាសម្តេច ក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានមន្ទីសាធារណៈការនិង
ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរថ្នាក់ដឹកនាំការិយាល័យមន្រ្តីរាជការចំណុះមន្ទីរនិងការិយាល័យក្រុងស្រុកទាំង៨ផងដែរ។

ឯកឧត្តមកែវ ពៅ បានមានប្រសាសន៍ថាការផ្សព្វផ្សាយប្រកាសរបស់ក្រសួងនេះគឺសំដៅអោយការិយាចំណុះមន្ទីរ អនុវត្តទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធការងារខ្ពស់ឈានទៅសំរេចបានជោគជ័យតាមផែនការសកម្មភាពរបស់ក្រសួង ខេត្ត និងមន្ទីរបានដាក់ចេញ ធានាបានទាំងគុណភាពនិងបរិមាណក្នុងការបំរើសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់អោយខិតខំថែទាំសុខភាព សាមគ្គីភាពនិងសិក្សារៀនសូត្របន្ថែមនូវច្បាប់ពាក់ព័ន្ធជំនាញអ្វីដែលថ្មីក្នុងការបំរើប្រជាពលរដ្ឋប្រកបដោយតម្លាភាព៕