រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមការងាររថយន្តសង្គ្រោះបន្ទាន់ របស់ការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រោមការឧបត្ថម្ភពីលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បានចេញទៅដឹកអ្នកជំងឺម្នាក់ឈ្មោះ សយ ខន ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានជំងឺលើសឈាម ទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីសង្គ្រោះជីវិតនិងព្យាបាល។
សូមបញ្ជាក់ថាបើលោកឪពុក អ្នកម្តាយ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ត្រូវការរថយន្តដឹកអ្នកជំងឺ ឬជនរងគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីសម្រាលកូន និងសាកសព ហើយមិនមានលទ្ធភាពដឹកទៅកាន់មន្ទីរពេទ្យ ឬគេហដ្ឋាន.. អាចទំនាក់ទំនងមកក្រុមការងារ
តាមរយៈលេខទូរស័ព្ទ 097 7999958, 016 999958 ដោយរាល់ការដឹកជញ្ជូនលោកជំទាវតំណាងរាស្រ្ត ផ្តល់ជូនដោយមិនគិតប្រាក់ឡើយ ។