ព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្រ្ត ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក


ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលសៀមរាប បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្រ្ត ដែលមានអ្នកចូលរួមប្រមាណជាង ៣,០០០ នាក់ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
ព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្រ្ត បានប្រារព្ធនៅប្រាសាទអង្គរដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៧)៕