ព្រឹកថ្ងៃពុធ១០រោច ខែមគសិរ ឆ្នាំរការ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៨ .៣០នាទីព្រឹកនៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Ivo Barek អនុប្រធាន ព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ក្នុងឱកាស ដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក មកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។