លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងផ្ញីផ្កា ថ្វាយជូនលោកយាយសក់ដាញ់


ព្រឹកថ្ងៃទី១០រោច ខែមិគសិរ នព្វស័ក ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងផ្ញីផ្កា នៅកន្លែងរូបសំណាកលោកយាយសក់ដាញ់ និងអ្នកតាក្រហមក ដើម្បីបួងសួងចម្រើនសេចក្តីសុខជូនដល់ ព្រះរាជាណាចក្រកម្ពុជា និងជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា ដែលពិធីនេះត្រូវបានរៀបចំ ឡើងនៅលើជួរភ្នំដងរែក ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។