ឯកឧត្តម ម៉ៅ ធនិន បានស្នើឲ្យមេភូមិ មេឃុំ ចៅសង្កាត់ ជាពិសេសស្មៀនឃុំ សង្កាត់ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព


អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានស្នើឲ្យមេភូមិ មេឃុំ ចៅសង្កាត់ ជាពិសេសស្មៀនឃុំ
សង្កាត់ ដែលជាឪពុកម្តាយនៅជិតបំផុតជាមួយប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព ឲ្យដូចជាឳពុកម្តាយទី២ ដោយបានសង្កត់ធ្ងន់ថា ភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះយោគយល់អធ្យាស្រ័យគ្នា។

ឯកឧត្តមអភិបាលខេត្ត បានស្នើសុំដូច្នេះ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តន៍ផែនការសកម្មភាព ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនវត្ថុកំដរដៃ ដល់អ្នកចូលរួម ក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកា ២ម៉ឺនរៀលផងដែរ៕