ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន


នៅរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយ សមាជិក សមាជិការសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពទឹក និងការប្រើប្រាស់អណ្តូងទឹកដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់កន្លែងមក ក្នុងឃុំសាលាក្រៅ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីដឹងថាតើធានាបានការប្រើប្រាស់ទឹកបានយូរដែរឬទេ ? ។
ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពទឹក និងការប្រើប្រាស់អណ្តូងនាពេលនោះ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា ដោយរដូវប្រាំងឆ្នាំនេះមានការអូសបន្លាយរយៈពេលយូរ ធ្វើឲ្យភូមិមួយចំនួន ក្នុងខេត្ត ជាភូមិដាច់ស្រយ៉ាល អាចជួបតិចតួច នូវកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ គឺដោយសាខាកាកបាទក្រហមកម្ពុជាខេត្តកន្លងមក បានជីកនិងផ្តល់ស្រះទឹក និងអណ្តូងអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនយើងបានប្រើប្រាស់ និងដោះស្រាយ បាននូវការខ្វះខាតទឹក និងសម្រួលដល់ជីវភាពរស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។ សម្រាប់ការចុះពិនិត្យមើល អណ្តូងនាពេលនេះ គឺចង់ដឹងថា អណ្តូងមានទឹកគ្រប់គ្រាន់សម្រាប់បងប្អូនប្រើប្រាស់ដែរឬទេ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរខ្ពស់ចំពោះជីវភាព និងការរស់នៅរបស់បងប្អូន ព្រមទាំងបានផ្តល់ជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ បានទាន់ពេលវេលា ជាពិសេសបានផ្តល់នូវ ស្រះទឹក និងអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋ នៅខេត្តប៉ៃលិនជាបន្តបន្ទាប់ ។ ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ក៏ដូចជាគណៈកម្មាធិការ សាខា កាកបាទក្រហម កម្ពុជាខេត្ត គឺបានបំពេញសកម្មភាពមនុស្សធម៌ អនុវត្តតាមគោលការគ្រឹះទាំង៧ ដោយចុះជួយប្រជាពលរដ្ឋ ដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗដូចជាទឹកជំនន់ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រារ អ្នកផ្ទុកមេរោគ និងអ្នកកើតរោគអេដស៍ជាដើម ដោយមិនប្រកាន់និន្នាការ សាសនា ពណ៌សម្បុរ នយោបាយអ្វីឡើយ ។
ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការរស់នៅ និងការប្រើប្រាស់អណ្តូងត្រូវចេះ ថែទាំឲ្យបានល្អសម្រាប់ជាប្រយោជន៍ប្រើប្រាស់បានយូរ ។ ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ និងក្រុមការងារបាន ឧបត្ថម្ភសម្លៀកបំពាក់ជូនដល់សិស្សសាលា និងកុមារតូចៗ ព្រមទាំងផ្តល់ទឹកសុទ្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ ទុកទទួលទាន ផងដែរ ។
Ban sreymom 30-4-2016 (1)                                             Ban sreymom 30-4-2016 (2)
Ban sreymom 30-4-2016 (4)                                           Ban sreymom 30-4-2016 (5)
Ban sreymom 30-4-2016 (7)                                             Ban sreymom 30-4-2016 (8)
Ban sreymom 30-4-2016 (9)                                           Ban sreymom 30-4-2016 (10)
Ban sreymom 30-4-2016 (11)                                                    Ban sreymom 30-4-2016 (12)