ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត


Ne Pana 02 05 16 2

     នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម នៃ ប៉េណា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ។

     អញ្ជើញចូលរួមជាគណៈអធិបតីនាពេលនេះដែរមាន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុក-ឃុំ, ប្រធានគណបក្សមូលដ្ឋានមន្ទីរ អង្គភាពជុំវិញខេត្ត ។

     សូមបញ្ជាក់ជូនដែរថា ឯកឧត្តម ចាន់ ចេស្តា ត្រូវបានតែតាំងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ជំនួន ឯកឧត្តម ខូយ ឃុនហ៊ួរ ដែលត្រូវផ្លាស់ប្តូរភារកិច្ច ។

Ne Pana 02 05 16 3  Ne Pana 02 05 16 4

Ne Pana 02 05 16 5  Ne Pana 02 05 16 6