ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញទទួលជួប ឯកឧត្តម HOANG MINH BAO អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម


នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅសាលព្រះវិហារនៃទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានអញ្ជើញទទួលជួប ឯកឧត្តម HOANG MINH BAO អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប និងការប្រឈមនូវព័ត៌មានមិនពិតតាមរយៈបណ្តាយសង្គមនាពេលបច្ចុប្បន្ននេះ ហើយជាពិសេសកិច្ចប្រជុំក៏បានពិភាក្សាលើការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីព័ត៌មានទាំងពីរប្រទេស ក៏ដូចជាការផ្តល់នូវវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីកម្ពុជាផងដែរ។