សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រលាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះ


នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាលជាមួយក្មួយៗកម្មករ កម្មការនី ចំនួន១៦,១១៨នាក់មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាលើកទឹកចិត្តមួយចំនួនដល់កូនក្មួយស្ត្រីផ្ទៃពោះ ចំនួន៤៧៨នាក់។

សម្តេចតេជោ នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ។ ចំពោះការតម្លើងប្រាក់ខែគឺនឹងធ្វើ់ឡើងនៅរៀងរាល់ឆ្នាំ។

សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពនៅពេលសម្រាលកូនខាងមុខនេះ៕