ឯកឧត្តម វ៉ី សំណាង បានដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មាការអន្តរក្រសួង


កំពង់ស្ពឺនាព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មាការអន្តរក្រសួង ដើម្បីពិនិត្យនិងវាយតម្លៃផលប៉ះពាល់ទិដ្ឋភាពហិរញ្ញវត្ថុ លើគម្រោងវិនិយោគសាងសង់ស្ពានសម្រាប់អ្នកដំណើរថ្មើរជើង(SKYWALK)ចំនួន០២កន្លៃងក្នុងខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថាស្ពានសម្រាប់អ្នកដំណើរថ្មើរជើង(SKYWALK)ចំនួន០២កន្លៃងនេះនិងជួយសម្រួលក្នុងការឆ្លងថ្នល់របស់ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ហើយនិងរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយចូលរួមក្នុងការលើកកម្ពស់សោភ័ណ្ឌខេត្តទាំងមូលផងដែរ។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ទៀតថាដោយមើលឃើញពីភាពចាំបាច់របស់អ្នកដំណើរថ្មើរជើង របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស អង្គប្រជុំបានសម្រេចថានឹងសាងសាងសង់ស្ពានសម្រាប់អ្នកដំណើរថ្មើរជើង(SKYWALK)ចំនួន០២កន្លៃង ទី១ត្រង់ចំណុចបេនឡានផ្សារកំពង់ស្ពឺ និងទី២ត្រង់ចំណុចមុខសាលាបឋមសិក្សាសន្តិភាព ៕