ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញប្រគល់ផ្ទះជូនកងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍


ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធិពលខេមរភូមិន្ទ ព្រមទាំងកងកម្លាំងប្រដាប់អាវុធខេត្តស្វាយរៀង បានអញ្ជើញប្រគល់ផ្ទះជូនកងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧។