លោកជំទាវវេជ្ជ.អ៊ឹង កន្ថាផាវី អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំ ឆ្លុះបញ្ចាំង និងបូកសរុបលទ្ធផលការងារក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្ត


ខេត្តកោះកុង : ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវវេជ្ជ.អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំ ឆ្លុះបញ្ចាំង និងបូកសរុបលទ្ធផលការងារក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្ត ក្នុងគម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ឆ្នាំ២០១២-២០១៧។ដោយមានការចូលរួមពី អភិបាលរងខេត្តកោះកុង ក្រុមការងារគម្រោង នៃក្រសួង កិច្ចការនារី និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីប្រធានមន្ទីរ មន្ត្រីការិយាល័យកិច្ចការនារីស្រុក គោលដៅ នៃខេត្តព្រៃវែង ស្វាយរៀង កណ្តាល កំពត និងខេត្តតាកែវ ព្រមទាំងខេត្តកោះកុង ប្រមាណ ៧០ នាក់។