រោងចក្រចម្រាញ់ប្រេងកាតលើកដំបូង ដាក់ដំណើរការចុងឆ្នាំ ២០១៨


Fuel Factory 06 05 16 2 copy

     រោងចក្រចម្រាញ់ប្រេងកាតតម្លៃ ៦២០លានដុល្លាអាមេរិក និងមានសមត្ថភាពផលិតប្រេង ៥លានតោន ក្នុង ១ឆ្នាំ គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៨នេះហើយ ។

     កម្ពុជាត្រូវគេឃើញថា មានក្រុមហ៊ុនមួយចំនួនបានរុករករ៉ែប្រេងកាត ប៉ុន្តែមិនទាន់មានរោងចក្រចម្រាញ់ប្រេងកាតរៀងៗខ្លួននៅឡើយទេ ។ នៅល្ងាចថ្ងៃទី៤ ខែឧសភា កិច្ចសន្យាការងារលទ្ធកម្ម និងសាងសង់រោងចក្រចម្រាញ់ប្រេងកាតមួយ បានធ្វើឡើងរវាងក្រុមហ៊ុន Cambodian Petrochemical Co.,Ltd និងក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

     អគ្គនាយកក្រុមហ៊ុន Cambodian Petrochemical Co.,Ltd លោកឧកញ៉ា ហាន់ ឃៀង បានថ្លែងថា នៅខែធ្នូ ឆ្នាំ ២០១២ ក្រុមហ៊ុនរបស់លោកបានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលនឹងត្រូវប្រើទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារ នឹងដែលមានសមត្ថភាពផលិតប្រេង ៥លានតោនក្នុង ១ឆ្នាំ ។ លោកបន្តថា ពេលនេះក្រុមហ៊ុនបានសម្រេចជ្រើសតាំងក្រុមហ៊ុន CNPC Northeast Refining & Chemical Engineering មកពីប្រទេសចិន ដើម្បីអោយទទួលអនុវត្តការងារលទ្ធកម្ម និងសាងសង់រោងចក្រចម្រាញ់ប្រេងកាតដំណាក់ទី១ នេះ ។

     រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ស៊ុយ សែម បានថ្លែងថា ប្រេងឥន្ឋនៈ គឺជាកូនសោរគន្លឹះ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ ហើយកម្ពុជាបានបើកចំហរអនុញ្ញាតឲ្យផ្នែកឯកជនក្នុង និងក្រៅប្រទេសក៏ដូចជាដៃគូអភិវឌ្ឍនានា ចូលរួមវិនិយោគ និងធ្វើអាជីវកម្មក្នុងការផលិត… ការចម្រាញ់… ការនាំចូល… ការស្តុក… ការដឹកជញ្ជូន និងការលក់ចែកចាយជាដើម ដើម្បីធានានូវការផ្គត់ផ្គង់ប្រេង និងឧស្ម័នឥន្ឋនៈគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ និងការអភិវឌ្ឍវិស័យផ្សេងៗទៀត ។

     ប្រទេសកម្ពុជានៅឆ្នាំ ១៩៦៨ ធ្លាប់មានរោងចក្រចម្រាញ់ប្រេងកាតមួយ រោងចក្រចម្រាញ់ប្រេងកាតមួយនៅតំបន់ស្ទឹងហាវ ក្រុងព្រះសីហនុ ។ ប៉ុន្តែរោងចក្រនោះ បានបើកដំណើរការតែ ៣ឆ្នាំប៉ុណ្ណោះ ពោលគឺ នៅឆ្នាំ ១៩៧២ រោងចក្រត្រូវបានផ្អាកដំណើរការវិញ ដោយសារសង្រ្គាមផ្ទៃក្នុងប្រទេស ។ តាំងពីនោះរហូតមក កម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ប្រេងផ្ទាល់ខ្លួននៅឡើយទេ ។

Fuel Factory 06 05 16 3 copy

Fuel Factory 06 05 16 4 copy

Fuel Factory 06 05 16 5 copy