ក្នុងពេលចុះពិនិត្យមើលស្ថានភាពទីតាំងខួងអណ្តូង និងទីតាំងបំពាក់ស្នប់អណ្តូង កាលពីម្សិលម៉ិញ(០៦ ឧសភា ២០១៦) នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានគណៈកម្មាធិការកាកបាទក្រហម ខេត្តប៉ៃលិន បានពិនិត្យ ឃើញការ លំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសកុមារតូចៗ ដែលកំពុងរៀននៅក្នុងសាលារៀនមួយខ្នង ២បន្ទប់ ធ្វើពីឈើ ប្រក់ស្លឹកចាស់ៗ និងមានសភាពទ្រុឌទ្រោម លោកជំទាវ បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដោយនឹងគ្រោងសាងសង់សាលាថ្មីជូនក្នុងពេលឆាប់ៗខាងមុខនេះចំនួន ១ខ្នង ៣បន្ទប់ ជំនួសសាលារៀនចាស់ ដើម្បីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មានភាពកាន់តែងាយស្រួល និងលើកស្ទួយការសិក្សារបស់សិស្ស ផងដែរ ។