អាជ្ញាធរខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ធ្វើចលនាសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរសមុទ្រមុនដំណាច់ឆ្នាំ២០១៧


នៅរសៀលថ្ងៃសុក្រ​ ១២កើត​ ខែបុស្ស​ នព្វស័ក​ ព.ស​ ២៥៦១​ អាជ្ញាធរខេត្ត​-ក្រុង​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ សិស្ស​ និសិ្សត​ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ​ រួមគ្នាធ្វើចលនាសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរសមុទ្រ​ ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ​ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរពីបញ្ហាបរិស្ថាន​ ជាពិសេសធ្វើយ៉ាងណា​ ត្រូវចេះទុកដាក់​ វេចខ្ចប់​ និងចោលសំរាមឱ្យបានត្រឹមត្រូវ​ ដើម្បីបង្កើនសោភ័ណភាពឆ្នេរ​សមុទ្រ និងកំណើនភ្ញៀវទេសចរណ៍។

ចលនាសំអាតអនាម័យបរិស្ថានខាងលើនេះ​ ប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ មន្ត្រីរាជការមកពីបណ្តាមន្ទីរ​ អង្គភាពនានា​ កងនគរបាល​ កម្លាំងអាវុធហត្ថខេត្ត​ សិស្ស​ និស្សិត​ រួមនិងប្រជាពលរដ្ឋ៕