នៅរសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស នព្វស័ក ព.ស ២៥៦១ អាជ្ញាធរខេត្ត-ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និសិ្សត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ រួមគ្នាធ្វើចលនាសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរសមុទ្រ ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរពីបញ្ហាបរិស្ថាន ជាពិសេសធ្វើយ៉ាងណា ត្រូវចេះទុកដាក់ វេចខ្ចប់ និងចោលសំរាមឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនសោភ័ណភាពឆ្នេរសមុទ្រ និងកំណើនភ្ញៀវទេសចរណ៍។
ចលនាសំអាតអនាម័យបរិស្ថានខាងលើនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីរាជការមកពីបណ្តាមន្ទីរ អង្គភាពនានា កងនគរបាល កម្លាំងអាវុធហត្ថខេត្ត សិស្ស និស្សិត រួមនិងប្រជាពលរដ្ឋ៕