រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្តល់ផ្លូវបេតុងចំនួន ៣ខ្សែ ផ្លូវក្រាលថ្មចំនួន ៥ខ្សែ ដាក់លូចំនួន ១ខ្សែ និងជីកប្រឡាយមេចំនួន ១ខ្សែ ជូនប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញ


នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។