អង្គភាពប្រតិកម្មរហ័ស បរិច្ចាកប្រាក់ខែជួយពលរដ្ឋខ្វះទឹក នៅខេត្តតាកែវ


Donat Salary 09 05 16 2 copy

     ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែ ១ខែ របស់ខ្លួនម្នាក់ៗក្នុងខែឧសភានេះ ដើម្បីយកទៅស្តារស្រះចំនួន ១៥ នៅខេត្តតាកែវ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ ។

     ការបរិច្ចាកប្រាក់ខែរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់អង្គភាពព័ត៌មាននិងប្រតិ កម្មរហ័សនេះ ត្រូវគេឃើញថា ដើម្បីឆ្លើយតបនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ ដើម្បីស្រោចស្រប់ដំណាំក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ការបរិច្ចាកនេះ បានធ្វើតាមរយៈប្រសាសន៍អំពាវនាវរបស់ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សឯកឧត្តមរដ្ឋលេខាធិការ ស្វាយ ស៊ីថា ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា ។

     ឯកឧត្តម ស្វាយ ស៊ីថា បានចាត់ទុកបញ្ហាប្រឈមខ្លាំងរបស់ប្រជាពលរដ្ឋ ក្នុងឃុំកុមារាជា ដែលត្រូវដោះស្រាយជាបន្ទាន់និងចាំបាច់បំផុតនោះ គឺទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សត្វពាហនៈ និងទឹកសម្រាប់ស្រោចស្រប់ដំណាំ បន្លែបង្ការមួយចំនួនរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ស្វាយ ស៊ីថា ក្នុងនាមប្រធានក្រុមការងារបានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដើម្បីចាប់ផ្តើមដំណើរការបើកការដ្ឋានស្តារស្រះទាំងនោះ ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ហើយដែលតាមការប៉ាន់ប្រមាណ ថវិកាសម្រាប់ស្តារស្រះ នឹងចំណាយអស់ប្រមាណជាង ៦ម៉ឺនដុល្លារអាមេរិក ក្នុងនោះក៏មានការចូលរួមថវិកាពីប្រជាពលរដ្ឋគ្រប់ភូមិផងដែរ តាមរយៈការទិញអាចម៍ដី សម្រាប់ចាក់ទីទំនាបក្នុងបរិវេណផ្ទះ និងតាមផ្លូវក្នុងភូមិ ។

Donat Salary 09 05 16 3 copy  Donat Salary 09 05 16 4 copy