អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៨-២០២០


នាថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០១៨ នៅសាលប្រជុំគណៈបញ្ជាការឯកភាពខេត្ត បានប្រារព្ធបើកកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៨-២០២០ ក្រោមអធិបតីភាព​ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។