ឯកឧត្តម កែវ រតនៈ បានរំលេចពីផលវិបាករបស់សង្គ្រាម


“ក្នុងពិភពលោកជាមធ្យម មានមនុស្ស ២៤ នាក់រៀងរាល់មួយនាទីត្រូវបង្ខំចិត្តរត់ចោលផ្ទះរបស់ខ្លួននៅឆ្នាំ ២០១៥ដោយសារសង្គ្រាមនិងជម្លោះប្រដាប់អាវុធ” ក្នុងនេះមានជាង ៥១% ជាកុមារ ហើយដែលភាគច្រើនត្រូវព្រាត់ពីឪពុកម្តាយ នេះជាតួរលេខដែល ឯកឧត្តម កែវ រតនៈ បានស្រង់ពី UNHCR មករំលេចពីផលវិបាករបស់សង្គ្រាម។ ឯកឧត្តម បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធក្រោមការដឹកនាំរបស់សម្តច ហ៊ុន សែន ដែលមិនត្រឹមតែបាននឹងកំពុងការពារទឹកដឺខ្មែរបានល្អប៉ុណ្ណោះទេ ថែមទាំងជួយប្រទេសយើងជៀសផុតផលវិបាករត់គេចចោលផ្ទះសម្តែង ការព្រាត់ប្រាស់ដូចប្រទេសនានាខ្លះ ហើយរាស្ត្រខ្មែរកំពុងរស់នៅក្រោមការអភិវឌ្ឍន៏ផងដែរ ។ ប្រាសាទតាមាន់ថ្ងៃទី ០៤ មករា ២០១៨ ៕