ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ


រាជធានីភ្នំពេញ ៖ រាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគំតន្រ្តីសប្បុរសធម៌ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ ។
នាឱកាសនោះផងដែរលោកជំទាវក៏បានមានប្រសាសន៍ថា៖ ការរៀបចំកម្មវិធីសម្ដែងសិល្បៈនាពេលនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សមាគមសិល្បៈករខ្មែរ ដោយបានការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងមានការចូលរួមយ៉ាងអធិកអធមពីគណៈប្រតិភូបវកញ្ញាគ្លូបលអន្តរជាតិ (Global International) ២០១៥ គឹស្របពេលដែលប្រទេសជាតិយើង មានសុខសន្ដិភាព ពេញបរិបូរណ៍ និងការអភិវិឌ្ឍន៍ សង្គមសេដ្ឋកិច្ចមានការរីកចម្រើនលើគ្រប់វិស័យក្រោមការ ដឹកនាំប្រកប ដោយគត្តិ បណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការប្រគុំតន្រ្ដីសប្បុរសធម៌នេះ គឺជាការបង្ហាញពីឧត្តមគតិ មនសិកាជួយគ្នាទៅវិញទៅមក និងស្មារតីសាមគ្គីភាពរបស់យើងទាំងអស់គ្នា ដើម្បីរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ជួយដល់សង្គមជាតិ និងអ្នកក្រីក្រ។
លោកជំទាវក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួម និងបានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនចូលរួមក្នុងកម្មវិធីនេះ ហើយលោកជំទាវក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ដែលបានចូលរួមផ្ទាល់នៅទីនេះក្តី និងនៅតាមគេហដ្ឋានក្តី សូមមេត្តាជួយរួមចំណែកជាវិភាគទានតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងត្រូវការជំនួយ។
Men Saman 10-5-2016 (1)

Men Saman 10-5-2016 (4)

Men Saman 10-5-2016 (5)

Men Saman 10-5-2016 (6)

Men Saman 10-5-2016 (7)

Men Saman 10-5-2016 (8)

Men Saman 10-5-2016 (9)

Men Saman 10-5-2016 (10)

Men Saman 10-5-2016 (11)

Men Saman 10-5-2016 (12)

Men Saman 10-5-2016 (13)

Men Saman 10-5-2016 (14)

Men Saman 10-5-2016 (15)

Men Saman 10-5-2016 (16)

Men Saman 10-5-2016 (17)

Men Saman 10-5-2016 (18)

Men Saman 10-5-2016 (19)

Men Saman 10-5-2016 (20)

Men Saman 10-5-2016 (21)

Men Saman 10-5-2016 (22)

Men Saman 10-5-2016 (23)

Men Saman 10-5-2016 (24)

Men Saman 10-5-2016 (25)

Men Saman 10-5-2016 (26)

Men Saman 10-5-2016 (27)

Men Saman 10-5-2016 (28)

Men Saman 10-5-2016 (29)

Men Saman 10-5-2016 (30)

Men Saman 10-5-2016 (31)

Men Saman 10-5-2016 (32)

Men Saman 10-5-2016 (33)

Men Saman 10-5-2016 (34)

Men Saman 10-5-2016 (35)

Men Saman 10-5-2016 (36)

Men Saman 10-5-2016 (37)

Men Saman 10-5-2016 (38)

Men Saman 10-5-2016 (39)

Men Saman 10-5-2016 (40)

Men Saman 10-5-2016 (41)

Men Saman 10-5-2016 (42)

Men Saman 10-5-2016 (43)

Men Saman 10-5-2016 (44)