ឯកឧត្តម ម៉ៅ ភិរុណ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមណ្ឌលសុខភាពក្នុងតំបន់7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី៦ ខែមករា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមណ្ឌលសុខភាពក្នុងតំបន់7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, អភិបាលខេត្តរង, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, យាយជី តាជី លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ សរុប ២ ០០០នាក់។

សូមបញ្ជាក់ថា អគារដែលបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មាន ២ខ្នង ទំហំ ២៩,៦ម X ២៤ម និង ទំហំ ៣៦ម X ១៥ម ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ជាចំណងដៃថ្មី ក្នុងឆ្នាំ២០១៨ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីនៅក្នុងតំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌។

ក្នុងឱកាសនោះ គណៈអធិបតីបានឧបត្ថម្ភសមាជិកចូលរួម ម្នាក់ៗ ២ម៉ឺនរៀល និងឱសថ ៣០កេស ដល់ការិ.សុខាភិបាលស្រុកប្រតិបត្តិខ្សាច់កណ្តាល និងល្វាឯម។