ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតទទួលជួបគណៈប្រតិភូទូរទស្សន៍ CCTV7នៃសាធារណរដ្ឋប្រជាមានិតចិន


នៅព្រឹកថ្ងៃប្រហស្បតិ៍ ទី១១​ ខែមករា ឆ្នាំ២០១៨ ដដែលនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតទទួលជួបគណៈប្រតិភូទូរទស្សន៍ CCTV7 ដែលដឹកនាំដោយលោក Zhao Zekun អគ្គនាយកភាពយន្ត និងទូរទស្សន៍ CCTV7 នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយរវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងទូរទស្សន៍ CCTV7 ក្នុងផ្នែកវិស័យកសិកម្ម។