សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងមានការសប្បាយចិត្តចំពោះការផ្តួចផ្តើមឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងមានការសប្បាយចិត្តចំពោះការផ្តួចផ្តើមឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹកពីព្រែកព្នៅ មកភ្នំពេញ ហើយទៅក្រុងតាខ្មៅ ដោយមានផែចំណតច្រើន។ សម្តេចតេជោ ថ្លែងថា គឺជាគំនិតផ្តួចផ្តើមក្នុងការដោះស្រាយលើបញ្ហាដឹកជញ្ជូន។

សម្តេចនាយករដ្ឋមន្ត្រីលោកមានប្រសាសន៍ក្នុងជំនួបជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រឹកនេះ។

[រូបគម្រូទូក និងកំពុងផែដឹកជញ្ជូនអ្នកដំណើរ]