លោកជំទាវ មិថុនា ភូថង ចុះសួរសុខ ទុក្ខលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និង ប្រជាពលរដ្ឋ នៅក្នុងភូមិកោះកុង


ខេត្តកោះកុង : ថ្ងៃសៅរ៍ ១២ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចុះសួរសុខ ទុក្ខលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និង ប្រជាពលរដ្ឋ នៅក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ព្រមទាំងសំរួលដល់មធ្យោបាយធ្វើដំណើររបស់ក្មួយៗសិស្សានុ សិស្ស ដោយផ្តល់អំណោយ ទូក និងម៉ាស៊ីន ចំនួន ០១ គ្រឿង ជូនដល់សាលាបឋមសិក្សាកោះកុងក្នុង សម្រាប់ដឹកជញ្ជូនសិស្សានុសិស្ស ។ សកម្មភាពការងារសង្គមខាងលើ គឺមានការអញ្ជើញចូលរួមសហការពី ថ្នាក់ដឹកនាំខេត្តថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ និងក្រុមជិះកង់ Cycling Team ខេត្តកោះកុង និងក្រុមមិត្តល្អ ។