ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ០២ ប្រព័ន្ធ


សកម្មភាពក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ ប្រព័ន្ធ រួមមាន ៖
១. ប្រពន្ធ័ធារាសាស្ដ្រទំនប់ អូរពូក ស្ថិតក្នុងឃុំកំភុន ស្រុកសេសាន ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៤០៩ ហិកតា និងស្រូវប្រាំង ១៣៤ ហិកតា ។
២. ប្រពន្ធ័ធារាសាស្ដ្រទំនប់ អូរក្រសាំង ស្ថិតក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៤៨៥ ហិកតា និងស្រូវប្រាំង ២៥០ ហិកតា ។