សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតអោយ លោក Tô Lâm រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម ជួបសំដែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Tô Lâm រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្រសួងទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការ ជម្រុញ និងពង្រឹកកិច្ចសហប្រតិបត្តិការនេះ ជំរុញអោយកាន់តែរីកចម្រើនបន្ថែមទៀតរួមទាំងការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បង្កភាពងាយស្រួលដល់ពាណិជ្ជករ ទេសចរណ៍ និងប្រជាជនប្រទេស ទាំងពីរក្នុងការធ្វើដំណើរឆ្លងដែនដោយងាយស្រួល។
នៅក្នុងជំនួបពិភាក្សាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានប្រាប់លោក Tô Lâm អំពីដំណើរទស្សនៈកិច្ចនៅក្នុងកិច្ចប្រជុំអន្ដររដ្ឋាភិបាលកម្ពុជារស្ស៊ីលើកទី៩ នៅពេលដ៏ខ្លីខាងមុខ ដើម្បីជំរុញនិងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការផ្នែកវិនិយោគ និងកិច្ចប្រតិបត្ដិមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនថែមទៀត ជាពិសេសលើការវិនិយោគ ទេសចរណ៍ ធុរកិច្ច និងសេដ្ឋកិច្ចជាដើម។
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម កម្ពុជាកំពុងពង្រឹងមិត្តភាពនិងសហប្រតិបត្តិការជាមួយ បណ្តាប្រទេសជាច្រើនថែមទៀត ដើម្បីគៀងគរអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជាអោយបានច្រើន ថែមទៀត៕

HUN SEN 12-5-2016 (1)

HUN SEN 12-5-2016 (2)

HUN SEN 12-5-2016 (5)

HUN SEN 12-5-2016 (6)

HUN SEN 12-5-2016 (7)

HUN SEN 12-5-2016 (3)